ជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួត (rabies) ជាជំងឺដ៍ធ្ងន់ធ្ងរមួយដែលតែងតែបណ្តាលអោយស្លាប់ប្រសិនបើគ្មានការព្យាបាលបន្ទាន់នោះទេ។

មូលហេតុ

វីរុសឆ្កែឆ្កួតស្ថិតនៅក្នុងទឹកមាត់របស់សត្វដែលមានការបង្ករោគហើយឆ្លងតាមរយៈទឹកមាត់តាមរយៈការខាំ រឺក៍មានស្នាមដាច់រលាត់នៅស្បែក។ មូលហេតុធំបំផុតនៃជំងឺនេះបណ្តាលមកពីសត្វឆ្កែ ប៉ុន្តែសត្វផ្សេងទៀតក៍អាចចម្លងមេរោគឆ្កែឆ្កួតបានដែរដូចជា សត្វឆ្មា ប្រជៀវ រឺស្វា។

ការខាំដោយមានសម្លៀកបំពាក់ការពារ គឺមានអត្រាគ្រោះថ្នាក់ទាបជាងព្រោះសម្លៀក បំពាក់ទាំងនោះបានស្រូបនូវទឹកមាត់ខ្លះ។ អ្នកដែលមានអត្រាគ្រោះថ្នាក់ខ្ពស់គឺមានការខាំ រឺដាច់រលាត់នៅនឹងមុខរឺក របួសធំរឺជ្រៅ រឺខាំច្រើនកន្លែង។ ការខាំដែលបណ្តាលអោយមានការហូរឈាមបញ្ជាក់ថាជារបួសដែលជ្រៅ។ ការលិទ្ធនៅលើស្បែកដែលរហែកក៍មានអត្រាគ្រោះថ្នាក់ខ្ពស់ដែរ។

សញ្ញា និងរោគសញ្ញា

ដំបូងគឺជារយៈពេលសំងំរបស់មេរោគដែលជាធម្មតាពី ១ខែ ទៅ ៣ខែ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរយៈពេលនេះអាចឆាប់ រឺយូរជាងនេះក៏អាចមានដែរ។

នៅដំណាក់កាលដំបូងនៃជំងឺអាចមានអាការៈក្តៅខ្លួនស្ទិញៗ អស់កម្លាំង ឈឺសាច់ដុំនិងឈឺក្បាល។ កន្លែងរបួសដែលខាំជាញឹកញាប់មានប្រែប្រួលញាណដឹង ដូចជាមានអាម្មណ៍ដូចឈឺចាក់ឆៀបៗ រមាស់ ក្រហាយ ឈឺល្មម និងស្ពឹក។

អ្នកជំងឺខ្លះអាចមានអាការៈពិបាកលេប។ ដោយនៅពេលជំងឺចេះតែវិវឌ្ឍន៍នោះធ្វើអោយសាច់ដុំនៅបំពង់កឡើងកន្រ្តាក់ជាប់រហូតពេលដែលទឹកត្រូវបានលេបចូល។ វាអាចបណ្តាលអោយអ្នកជំងឺខ្លាចទឹកហើយសូម្បីតែគិតអំពីទឹកក៍អាចធ្វើអោយសាច់ដុំកន្រ្តាក់ជាប់រហូតដែរ។

អ្នកជំងឺអាចមានការវង្វេង ការមមាល ប្រកាច់ហើយនិងមានការបង្កើតឡើងនូវទឹកមាត់និងញើស។ អ្នកជំងឺអាចមានផងដែរនូវការរំជួលចិត្តនិងការរំលោកជាមួយនិងការប្រវាយប្រតប់និងការខាំ។ តែទោះបីជាយ៉ាងណាម្ដងម្កាលនោះក៏អាចមានកំឡុងពេលនៃការស្រាកស្រានដែរ។

សាច់ដុំអាចតឹងរួមទាំងសាច់ដុំនៅនឹងមុខ។ នៅពេលដែលជំងឺកាន់តែវិវឌ្ឍន៍នោះសាច់ដុំនិងទន់ហើយមិនអាចបញ្ជាអោយកំរើកបាន។ នៅពេលដែលមុខងាររបស់ប្រព័ន្ធប្រសាទចុះខ្សោយនោះការភ្លឹកអាចកើតឡើង។ តាមពិតទៅសាច់ដុំនៅប្រព័ន្ធផ្លូវដង្ហើមក៍ខ្សោយនោះអាចបណ្តាលអោយអ្នកជំងឺមិនអាចដកដង្ហើមបាននិងស្លាប់។

ការស្វែងរកមូលហេតុ

អ្នកជំងឺដែលគ្មានរោគសញ្ញាគឺមិនត្រូវការធ្វើការពិនិត្យអ្វីនោះទេតែត្រូវព្យាបាលបន្ទាន់ដោយចាក់វ៉ាក់សាំង។

មានតែការពិនិត្យដែលទំនើបប៉ុណ្ណោះទើបអាចបញ្ជាក់ពីរោគវិនិច្ឆ័យនៃជំងឺឆ្កែឆ្កួតបាន (ដូចជាយកកោសិកាពីកទៅពិនិត្យមើល) ដែលធ្វើឡើងចំពោះអ្នកជំងឺដែលមានសញ្ញាធ្ងន់ធ្ងរ (ដូចជាវិបត្តិមុខងារប្រព័ន្ធប្រសាទ)។

កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែត្រូវបានពិនិត្យចំពោះអ្នកជំងឺដែលមានការប្រែប្រួលកម្រិតស្មាតី។

ប្រសិនបើសត្វដែលខាំនោះត្រូវចាប់បានបន្ទាប់មកយកសត្វនោះទៅអោយពេទ្យសត្វដើម្បីធ្វើការពិនិត្យ។ 

ការព្យាបាល

វ៉ាក់សាំងជំងឺឆ្កែឆ្កួតត្រូវតែផ្តល់អោយបានមុនពេលដែលមានរោគសញ្ញាកើតឡើង។ ត្រូវចាក់វ៉ាក់សាំងភ្លាមៗនៅនឹងសាច់ដុំដើមដៃ (ហៅថាការចាក់​នៅថ្ងៃទី០)។ បន្ទាប់មកត្រូវចាក់វ៉ាក់សាំងនៅថ្ងៃទី៣ ថ្ងៃទី៧ និង ថ្ងៃទី១៤ទៀត។ ការចាក់បន្ថែមម្តងទៀតនៅថ្ងៃទី២៨ សម្រាប់អ្នកដែលមាន​ប្រព័ន្ធភាព​ស៊ាំទន់ខ្សោយ។ ជំងឺឆ្កែឆ្កួតត្រូវបានការពារនៅពេលដែលវ៉ាក់សាំងត្រូវបានផ្ដល់ អោយមុនដែលរោគសញ្ញាលេចចេញហើយ​ប្រសិនបើត្រូវបានផ្ដល់​អោយទៅតាមថ្ងៃត្រឹមត្រូវដែលបានរៀបរាប់ខាងលើ។ ការបន្ថយនូវចំនួនចាក់វ៉ាក់សាំងអាចអនុវត្តន៍បាន​ប្រសិនបើមនុស្សនោះបានទទួល​វ៉ាក់សាំង​ការពារ (pre-exposure prophylaxis) ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។

ការខាំដែលទំនងជាមានគ្រោះថ្នាក់ខ្លាំងផងដែរនៅត្រូវការចាក់នូវ Immunoglobulin ដោយចាក់នៅជុំវិញនិងខាងក្រោមដំបៅ និងថ្នាំនៅសល់​ត្រូវ​ចាក់​នៅសាច់ដុំត្រគាក។

អាចបញ្ឈប់នូវការផ្តល់វ៉ាក់សាំងប្រសិនបើសត្វនៅមានសុខភាពល្អបន្ទាប់រយៈពេល ១០ ថ្ងៃ រឺក៍លទ្ធផលបង្ហាញថាសត្វនោះគ្មានជំងឺឆ្កែឆ្កួតទេ។ ប្រសិនបើមិនអាចចាប់សត្វនោះបានទេត្រូវបន្តផ្តល់អោយនូវវ៉ាក់សាំងដូចដែលបានផ្ដល់ដំបូន្មានពីខាងលើ។

ដំបៅត្រូវលាងចេញជាបន្ទាន់ដោយបាញ់លាងជាមួយ povidone iodine រឺលាងសាប៊ូជាមួយទឹករយៈពេល ១៥ នាទី។ ជៀសវាងដេរមុខរបួស​ប្រសិន​អាច​ធ្វើទៅបាន ប៉ុន្តែប្រសិនបើមិនអាចជៀសវាងបាននោះត្រូវចាក់ Immunoglobulin នៅនឹងរបួសនោះសិន រួចហើយដេរនៅពីររឺបីម៉ោងក្រោយ។ ត្រូវយកចេញធូលីចេញពីដំបៅហើយផងដែរនោះត្រូវកាត់ចេញនូវកោសិកាដែលស្លាប់ផងដែរ។ ឱសថអង់ទីប៊ីយ៉ូទិក និងវ៉ាក់សាំងតេតាណូស អាច​នឹងត្រូវប្រើអាស្រ័យទៅតាមប្រភេទរបួស។

ប្រសិនបើអ្នកជំងឺមានការវិវឌ្ឍន៍ជំងឺធ្ងន់ធ្ងរនោះត្រូវតែថែទាំនៅក្នុងបន្ទប់ដែលស្ងៀមស្ងាត់។ ការថែទាំរួមមាន រំងាប់អារម្មណ៍និងបំបាត់ការឈឺចាប់។ បុគ្គលិកពេទ្យនិងអ្នកដែលជិតស្និតជាមួយអ្នកជំងឺ ត្រូវពាក់នូវឧបករណ៍ការពារខ្លួនដូចជា ស្រោមដៃ ម៉ាស និង វែនតាការពារភ្នែក។

ប្រសិនបើអ្នកជំងឺភ្លឹកត្រូវរក្សាយ៉ាងណាអោយផ្លូវខ្យល់នៅបើកចំហរ និងផ្តល់អោយនូវ ឧស្ម័នអុកស៊ីសែនប្រសិនបើចាំបាច់។