រលាកខួរក្បាល

រលាកខួរក្បាល (encephalitis) តែងតែត្រូវគិតជារោគវិនិច្ឆ័យមួយនៅពេលដែលនរណាម្នាក់មានការប្រែប្រួលកម្រិតស្មាតី។ 

4- nervous kh 6-1

មូលហេតុ

រលាកខួរក្បាលធម្មតាបណ្តាលមកពីវីរុស។ មានវីរុសច្រើនប្រភេទដែលបង្កអោយរលាកខួរក្បាលដូចជា​ herpes simplex virus និង Japanese encephalitis virus (ឆ្លងតាមរយៈមូសខាំ) និង rabies virus (ឆ្លងតាមទឹកមាត់របស់សត្វដែលមានការបង្ករោគ)។ រលាកខួរក្បាលអាចកើត​មានផងដែរបន្ទាប់ពីមាន​ការចម្លងរោគពីវីរុសដូចជា កញ្រ្ជិល ស្រឡទែន រឺអុតស្វាយ។

សញ្ញា និងរោគសញ្ញា

រលាកខួរក្បាលបង្កអោយមានការប្រែប្រួលកម្រិតស្មាតីដូចជា អស់កម្លាំង វង្វេង រឺបាត់ស្មារតី។ ក្តៅខ្លួន ឈឺក្បាល និងប្រកាច់ក៍កើតញឹកញាប់ដែរ។ ផងដែរនោះអាចមានរោគសញ្ញា ផ្សែងៗដូចជាទន់ រឺបាត់ការដឹងក្នុងរាងកាយ។

រលាកខួរក្បាលអាចបង្កអោយមានរបួសប្រព័ន្ធប្រសាទរយៈពេលយូរ រឺអាចស្លាប់បាន។
 
ការស្វែងរកមូលហេតុ

រលាកខួរក្បាលធម្មតាធ្វើរោគវិនិច្ឆ័យដោយយោងទៅតាមប្រវត្តិជំងឺ និងការពិនិត្យរាងកាយ។ ទោះបីយ៉ាងណាក៍ដោយតេស្តដ៏ទៃទៀត (ដូចជា ចោះ​ទឹកយកខួរឆ្អឹងខ្នង និងថត CT scan នៅក្បាល) អាចត្រូវបានអនុវត្តន៍ដើម្បីតាមដាននូវបញ្ហាប្រព័ន្ធប្រសាទដទៃទៀត។

ការពិនិត្យឈាមជាទម្លាប់គួតែអនុវត្តន៍។ កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យនៅពេលអ្នកជំងឺមានការប្រែប្រួលកម្រិតស្មាតី។ ការយកឈាមទៅបណ្តុះមើលមេរោគគឺដើម្បីកំណត់ថាតើមានការចម្លងរោគនៅក្នុងចរន្តឈាម រឺអត់។

ការព្យាបាល

ប្រសិនបើអ្នកជំងឺបាត់ស្មារតីនោះត្រូវរក្សាអោយផ្លូវខ្យល់នៅបើកចំហរ និងផ្តល់នូវឧស្ម័នអុកស៊ីសែនប្រសិនបើចាំបាច់។ ប្រសិនបើប្រកាច់ក៍ត្រូវព្យាបាលផងដែរបើចាំបាច់។

ឱសថប្រឆាំងនិងវីរុសអាចនឹងចាំបាច់ត្រូវប្រើទៅតាមប្រភេទវីរុសដែលសង្ស័យ។