ជំងឺតម្រងនោមរុំារ៉ៃ

ជំងឺតម្រងនោមរុំារ៉ៃ (chronic kidney disease) គឺជាការថយចុះបន្តិចម្តងៗនូវមុខងាររបស់តម្រងនោម។ បន្តិចម្តងៗហើយយឺតៗក្នុងរយៈពេលយូរកំណើនចំនួន nephrons គឺត្រូវបាន ខូចខាត។ Nephron ដែលខូចខាតគឺមិនអាចបំពេញ​មុខងារចម្រោះ​បាន​ល្អទេ។

ទោះបីជាយ៉ាងណាក៏ដោយច្រើនឆ្នាំអាចកន្លងទៅមុនពេលដែលលេចចេញនូវរោគសញ្ញាផ្សេងៗ។ នេះដោយសារតែតម្រងនោមអាចមានសមត្ថភាពក្នុងការបំពេញមុខងារបានគួរអោយកត់សម្គាល់។ ទោះបីជាចំនួនជាច្រើនរបស់ nephrons ត្រូវបាន​ខូចខាតក៏តម្រងនោមនៅតែអាចមានលទ្ធភាពរក្សានូវមុខងាររបស់វាបានដែរ។ វាអាចធ្វើដូច្នេះទៅបានដោយបង្កើននូវអត្រាចម្រោះចំពោះ nephrons ដែលមានសុខភាពល្អ។

បន្ទាប់ពីច្រើនឆ្នាំកន្លងផុតទៅបើ nephrons ដែលត្រូវបានខូចខាតនៅតែបន្តការកើនឡើងជាយថាហេតុនោះ nephrons ដែលមានសុខភាពល្អមិនអាច​បំពេញមុខងារបានគ្រប់គ្រាន់ទេ។ ការចម្រោះត្រូវបានខ្វះខាតធ្វើអោយកើននូវកម្រិតជាតិ​កាកសំណល់ច្រើននៅក្នុង​ឈាមហើយផលវិបាក​ជាច្រើន​ត្រូវបានលេចឡើង។

មូលហេតុ

មានមូលហេតុជាច្រើនដែលបង្កអោយមានជំងឺតម្រងនោមរុំារ៉ៃ ប៉ុនែ្តមូលហេតុញឹកញាប់បំផុតមាន៖

  • ជំងឺលើសម្ពាធឈាមដែលមិនបានព្យាបាល: សម្ពាធខ្ពស់អាចបំផ្លាញ nephrons ដែលតូចឆ្មារបាន  
  • ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល: ជាតិស្ករខ្ពស់នៅក្នុងឈាមអាចបំផ្លាញ nephrons តូចឆ្មារបាន

សញ្ញា និងរោគសញ្ញា

ជាធម្មតាជំងឺតម្រងនោមរុំារ៉ៃគ្មានរោគសញ្ញាទេរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាទូទៅអ្នកជំងឺមិនមានរោគសញ្ញាក្នុងដំណាក់កាលប៉ុន្មានឆ្នាំដំបូង។ ពេលដែលរោគសញ្ញាចាប់ផ្ដើមគឺជាពេលដែលជំងឺវិវត្តន៏ដល់ដំណាក់កាលធ្ងន់ធ្ងរ។

រោគសញ្ញាដែលបង្ហាញនៅដំណាក់កាលធ្ងន់ធ្ងរនៃជំងឺតម្រងនោមគឺអាចរួមមាន អស់កម្លាំង ញុំាមិនបាន ចង្អោរនិងក្អួត រមាស់ស្បែក និងនោមពេលយប់។ អ្នកជំងឺខ្លះអាចមានស្បែកឡើងលឿង។

ផលវិបាក

ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺតម្រងនោមអាចបណ្តាលអោយមានផលវិបាកជាច្រើនរួមមាន៖

  • លើសបរិមាណសារធាតុរាវ (volume overload): nephrons ដែលបានខូចខាតមិនអាចច្រោះបានគ្រប់គ្រាន់នាំអោយមានការរក្សាអំបិលនិងទឹកក្នុងខ្លួន។ 
  • ការលើសសម្ពាធឈាម: ការលើសបរិមាណទឹកបណ្ដាលអោយបេះដូងច្របាច់ជាមួយនឹងកម្លាំងខ្លាំងដែលបណ្ដាលអោយមានសម្ពាធឈាមកើនឡើង។
  • វិបត្តិអេឡិចត្រូឡាយ: nephron ដែលខូចខាតមិនអាចច្រោះអេឡិចត្រូឡាយបានគ្រប់គ្រាន់​នោះទេដែលធ្វើអោយមានការ​ប្លែកពីធម្មតានូវ​កម្រិត​អេឡិចត្រូឡាយនៅក្នុងឈាម។ 
  • ប្រព័ន្ធភាពសុំាទន់ខ្សោយ: ប្រព័ន្ធភាពសុំាមិនមានមុខងារល្អដែលអាចធ្វើអោយអ្នកជំងឺងាយនឹងទទួលនូវការចំលងរោគ។
  • កង្វះគ្រាប់ឈាមក្រហម (anemia): តម្រងនោមដែលមានជំងឺបន្ថយនូវការផលិត erythropoietin (អ័រម៉ូនដែលជំរុញនូវការផលិតគ្រាប់ឈាម​ក្រហម​​នៅក្នុងខួរឆ្អឹង) បណ្តាលអោយមានការថយចុះនូវការផលិតគ្រាប់ឈាមក្រហមក្នុងរាងកាយ។ 

ការស្វែងរកមូលហេតុ

ការវិភាគទឹកនោមគួរតែធ្វើជាពិសេសដើម្បីពិនិត្យនូវវត្តមាននៃប្រូតេអ៊ីនក្នុងទឹកនោម  (proteinuria)។ ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដ៏មានតម្លៃ​ដែលជា​ធម្មតា​​តម្រងនោម​រក្សាទុកប៉ុនែ្តក្នុងដំណាក់កាលធ្ងន់ធ្ងររបស់ជំងឺតម្រងនោមគឺវានឹងត្រូវបានបញ្ចេញតាមទឹកនោម។

ការធ្វើតេស្តឈាមពីមុខងាររបស់តម្រងនោម (creatinine និង urea) គួរតែធ្វើ។ Creatinine និង urea គឺជាកាកសំណល់ដែល nephrons ជាធម្មតា​ច្រោះ​ចេញពីឈាម។ ក្នុងដំណាក់កាលធ្ងន់ធ្ងររបស់អ្នកជំងឺតម្រងនោមកាកសំណល់ទាំងអស់នេះគឺមិនត្រូវបានច្រោះចេញមកគ្រប់គ្រាន់ ដូចនេះកំរិតនៃ creatinine និង urea កើនឡើងក្នុងឈាម។ ការធ្វើតេស្តឈាមផងដែរនោះរួមមានបរិមាណអេឡិចត្រូឡាយ (electrolyte) ជាពិសេសបរិមាណ​ជាតិ​ប៉ូតាស្យូម។

បរិមាណអេម៉ូក្លូប៊ីន (hemoglobin) គួរតែពិនិត្យព្រោះកង្វះគ្រាប់ឈាមក្រហម (anemia) ជាផលវិបាកដែលកើតជាញឹកញាប់ក្នុងជំងឺតម្រងនោមរុំារ៉ៃ។

ការធ្វើតេស្តឈាមម៉្យាងដែលហៅថាអត្រាចម្រោះរបស់ glomeruli (glomerular filtration rate រឺ GFR) បង្ហាញពីបរិមាណទឹកដែលត្រូវបានច្រោះដោយ glomeruli រៀងរាល់នាទី។ បើលទ្ធផលបង្ហាញថាទាបនោះមានន័យថា nephron ជាច្រើនត្រូវបានខូចខាតនិងមិនមានសមត្ថភាពច្រោះបានគ្រប់គ្រាន់។

ការវិភាគគំនូសចលនាបេះដូងដោយប្រើចរន្តអគ្គីសនី (ECG) អាចអនុវត្តន៏ដើម្បីវាយតម្លៃបញ្ហាបេះដូងដែលពាក់ព័ន្ធជាមួយនឹងជាតិប៉ូតាស្យូមឡើង (hyperkalemia)។

អ្នកជំងឺខ្លះអាចនឹងត្រូវការស្វែងរកមូលហេតុបន្ថែមទៀត​ប្រសិនបើមូលហេតុនៃជំងឺតម្រងនោមមិនទាន់ត្រូវបានកំណត់។ ការស្វែងរកមូលហេតុបន្ថែមអាចរួមមាន​ ultrasound ការពិនិត្យទឹកនោមតាមរយៈមីក្រូទស្សន៍។ ការធ្វើជាលិកាសាស្រ្ត (biopsy) អាចនិងត្រូវ​ការ​ប៉ុន្តែ​វាគឺកម្រណាស់។

ការព្យាបាល

ជំងឺតម្រងនោមរុំារ៉ៃក្នុងដំណាក់កាលធ្ងន់ធ្ងរមិនអាចត្រលប់ថយក្រោយវិញបានទេប៉ុន្តែការព្យាបាលគឺអាចជួយបន្ថយនូវការវិវត្តន៍របស់ជំងឺបាន។ ការវិវិត្តន៍អាចនឹងយឺតដោយសារការព្យាបាលទៅលើមូលហេតុ ឧទាហរណ៍ ព្យាបាលទឹកនោមផ្អែមរឺលើសឈាម។

ផលវិបាករបស់ជំងឺតម្រងនោមរុំារ៉ៃក៏ត្រូវការព្យាបាលផងដែរនៅពេលដែលវាលេចឡើងដូចជា៖

  • លើសបរិមាណសារធាតុរាវ​ (volume overload): លើសបរិមាណជាតិទឹកគឺព្យាបាលដោយថ្នាំបញ្ចុះទឹកនោម (ដូចជា furosemide) នឹងបន្ថយទឹកដែលត្រូវចូលក្នុងខ្លួន។ ការតមប្រៃគួរតែអនុវត្តន៏ផងដែរ។
  • លើសសម្ពាធឈាម: ព្យាបាលជំងឺលើសសម្ពាធឈាមរុំារ៉ៃគឺមានសារៈសំខាន់ដោយលើសសម្ពាធឈាម​អាចបណ្តាលអោយ​ពន្លឿននូវការ​វិវត្តន៍​ជំងឺតម្រងនោមរុំារ៉ៃ។ ការប្រើប្រាស់នូវថ្នាំគ្រប់គ្រងសម្ពាធឈាមជារៀងរាល់ថ្ងៃគឺទាមទារអោយអនុវត្តន៏។
  • វិបត្តិអេឡិចត្រូឡាយ: វិបត្តិអេឡិចត្រូឡាយអាចនឹងត្រូវការព្យាបាល។ បរិមាណប៉ូតាស្យូមគឺមានសារៈសំខាន់ក្នុងជំងឺតម្រងនោម​នៅពេល​ប៉ូតាស្យូម​​ឡើងខ្លាំង​ក្នុងឈាម(hyperkalemia) អាចបណ្តាលអោយមាន ជំងឺបញ្ហាចង្វាក់បេះដូង(cardiac arrhythmia) ដែលជាកត្តាគំរាមកំហែង​ដល់អាយុជីវិត។
  • ប្រព័ន្ធភាពសុំាទន់ខ្សោយ: យើងគួរតែស្វែងរកដោយខ្ជាប់ខ្ជួននូវការបង្ករោគនិងព្យាបាលបើការបង្ករោគត្រូវបានរកឃើញ។ ការបង្កាការចំលង​រោគ​​បន្ថែម​ដោយ​​ប្រុងប្រយ័ត្នក៏មានសារះសំខាន់ផងដែរ។
  • កង្វះគ្រាប់ឈាមក្រហម​​ (anemia): ចាក់ erythropoietin ពីក្រោមស្បែកអាចត្រូវបានផ្ដល់អោយ។​ ថ្នាំជាតិដែកក៏អាចត្រូវ​បានផ្ដល់អោយផងដែរ។ ការបញ្ចូលឈាមអាចត្រូវបានត្រូវការសំរ៉ាប់កង្វះឈាមក្រហមធ្ងន់ធ្ងរ​។ 

ប្រសិនបើផលវិបាកនៃជំងឺតម្រងនោមមានលក្ខណៈធ្ងន់ធ្ងរហើយមិនឆ្លើយតបទៅនឹងការ

ព្យាបាលនោះការលាងឈាម (dialysis) អាចនិងចាំបាច់។ ការលាងឈាមអាចជាការចាំបាច់

ជាពិសេសប្រសិនបើមានជាតិប៉ូតាស្យូមឡើងខ្លាំង (severe hyperkalemia) រឺហើមសួតធ្ងន់ធ្ងរ (severe pulmonary edema) រឺ metabolic acidosis រឺជាតិអ៊ុយរ៉េឡើងក្នុងឈាមខ្លាំង (severe uremia)។​ ពីព្រោះជំងឺតម្រងនោមរុំារ៉ៃជាជំងឺដែលរុំារ៉ៃ​ដូច្នោះការលាងឈាម​អាចត្រូវការ​ជាច្រចាំ​និងរយះ​ពេលយូរ។