ជំងឺហឺត

ជំងឺហឺត (asthma) គឺជាជំងឺមួយដែលបណ្ដាលអោយផ្លូវខ្យល់ផ្នែកខាងក្រោមត្រូវបានរលាករុំារៃនិងងាយទទួលប្រតិកម្ម។ អ្នកជំងឺហឺតនិងមានរយះពេលដែលគ្មានរោគសញ្ញារឺក៏ត្រឹមតែរោគសញ្ញាល្មមទេហើយបន្ទាប់មកនិងរយះពេលដែលរោគសញ្ញារើឡើង។ ប្រសិនបើរោគសញ្ញា រើឡើងយ៉ាងស្រួចស្រាវពេលនោះយើងហៅវាថាជំងឺហឺតធ្ងន់ធ្ងរ (asthma attack)។ ជំងឺហឺតធ្ងន់ធ្ងរអាចបណ្តាលអោយមានការគំរាមកំហែងដល់អាយុជីវិត។

ជំងឺហឺតធ្ងន់ធ្ងរគឺទងសួតតូចៗនិងកូនទងសួតតូចៗត្រូវបានរលាកដែលជាហេតុធ្វើអោយពួកវាទៅជាចង្អៀតខាងក្នុងដូច្នេះហើយទើបបន្ថយនូវបរិមាណខ្យល់ដែលឆ្លងកាត់។ បន្ថែមពីនេះទៅទៀតសាច់ដុំដែលនៅជុំវិញទងសួតតូចៗរួមតូចហើយវាក៏បង្កើននូវការផលិតកំហាកផងដែរ។ កំហាកគឺជាអង្គធាតុរាវដែលខាប់ហើយស្អិតដែលវាបង្កអោយមានការស្ទះនូវទងសួតតូចៗបន្ថែមទៀត។

2- resp kh 6-1

មានកត្តាជាច្រើនដែលចណ្ដាលអោយមានជំងឺហឺតដូចជាតំនពូជនិងបរិស្ថាន។ ប្រសិនបើមនុស្សម្នាក់មានជំងឺហឺតពេលនោះវាជាធម្មតាចាប់ផ្ដើមក្នុងកុមារភាពហើយអាចបន្តរហូតពេញមួយជីវិតរបស់គេ។

ជំងឺហឺតធ្ងន់ធ្ងរ (asthma attack) កើតមាននៅពេលអ្នកមានជំងឺហឺតប្រឈមមុខទៅនិងសារធាតុដែលបណ្ដាលអោយមានអាលែកហ្ស៊ី (ដូចជាធូលី រោមសត្វ លំអងផ្កា ផ្សិត) រឺសារធាតុរំខាន (ដូចជាផ្សែងបារី ការបំពុលក្នុងបរិស្ថាន) រឺថ្នាំណាមួយ (ដូចជា NSAIDs ហើយនិង beta-blockers) រឺក៏កត្តា​ផ្សេងទៀត (ដូចជាហាត់ប្រាណភ្លាមៗ អាកាសធាតុត្រជាក់ មានការបង្ករោគនៅផ្លូវដង្ហើមផ្នែកខាងលើ)។ កត្តាទាំងអស់នេះជំរុញអោយមានជំងឺហឺតធ្ងន់ធ្ងរប៉ុន្តែគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មានពេលខ្លះវាមិនអាចកំណត់បានពីកត្តាជាក់លាក់ណាមួយដែលជំរុញអោយមានជំងឺហឺតធ្ងន់ធ្ងរឡើយ។

សញ្ញានិងរោគសញ្ញា

ជំងឺហឺតមានស្ថានភាពធ្ងន់ធ្ងរផ្សេងៗគ្នាពីតិចតួចទៅខ្លាំង។ ក្អក សម្លេង wheeze និងតឹងណែនទ្រូងគឺជារោគសញ្ញាដែលកើតញឹកញាប់។ជំងឺហឺតធ្ងន់ធ្ងរ (asthma attack) មានរោគសញ្ញាដែលស្រួចស្រាវខ្លាំង។ ផងដែរនោះអាចមានហត់ជាមួយនិងការថយចុះនូវកម្រិតអុកស៊ីសែននៅក្នុងឈាម។ អ្នកជំងឺអាចនិងប្រើសាច់ដុំជំនួយក្នុងការដកដង្ហើមហើយធ្វើអោយការដកដង្ហើមចេញមានរយៈពេលយូរប្រៀបធៀបទៅនិងការដកដង្ហើមចូល។ ជំងឺហឺតធ្ងន់ធ្ងរអាចជាការគំរាមគំហែងដល់អាយុជីវិត។

ការស្វែងរកមូលហេតុ

កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែបន្តតាមដានចំពោះអ្នកជំងឺដែលរើឡើងនៃជំងឺហឺត។ជាធម្មតាការស្តាប់សួតលឺសម្លេង wheeze។ Wheeze គឺជាសម្លេងរបស់ខ្យល់ដែលធ្វើដំណើរឆ្លងកាត់ទងសួតតូចៗដែលរួមតូច។ Wheeze គឺលឺខ្លាំងបំផុតនៅពេលដកដង្ហើមចេញ។ ទោះបីជាយ៉ាង​ណា​ក៏ដោយប្រសិនបើគ្មានសម្លេងដង្ហើមដែលត្រូវបានស្ដាប់លឺទេនោះអាចមកពីការលាកខ្លាំងដែលបណ្ដាលអោយខ្យល់មិនអាចឆ្លងកាត់បាន។ ដូច្នេះការដែលស្ដាប់មិនលឺសម្លេងដង្ហើមគឺជាកាសង្គ្រោះបន្ទាន់។

ការថតទ្រូងដោយប្រើកាំរស្មីអ៊ិចគឺមិនទាមទារចំពោះអ្នកដែលមានជំងឺហឺតធន់ធ្ងរប៉ុន្តែមានពេលខ្លះវាត្រូវបានអនុវត្តន៍ដើម្បីធ្វើការតាមដាននូវបញ្ហាសួតផ្សេងៗទៀត។ ប្រសិនបើការថតទ្រូងដោយប្រើកាំរស្មីអ៊ិចត្រូវបានធ្វើរួចហើយវាអាចបង្ហាញសញ្ញាការរីកប៉ោងនៃទ្រូង។ ការរីកប៉ោងនៃទ្រូងបណ្តាលមកពីខ្យល់ត្រូវបានជាប់នៅក្នុងសួតព្រោះអ្នកជំងឺមិនអាចដកដង្ហើមចេញបានគ្រប់គ្រាន់ពីផ្លូវខ្យល់ផ្នែកខាងក្រោមដែលចង្អៀត។ 
 
ការព្យាបាល

ផ្តល់អុកស៊ីសែនចំពោះអ្នកជំងឺដែលហត់។

ហឹតនូវថ្នាំ beta 2 agonist (ដូចជា Salbutamol ឆ្ពុង) គួរតែធ្វើព្រោះវាអាចអោយទងសួតរីក (bronchodilation)។ Salbutamol អាចត្រូវបានផ្ដល់អោយជាទៀងទាត់រឺបន្តទៅតាមតម្រូវការ។

ហឺតនូវថ្នាំ anticholinergic (ដូចជា Ipratropium ឆ្ពុង) អាចបន្ថែមពីលើថ្នាំដ៏ទៃទៀតប្រសិនបើចាំបាច់។ វាអាចធ្វើអោយសាច់ដុំដែលនៅក្នុងផ្លូវខ្យល់រលាដែលធ្វើអោយទងសួតរីកកាន់តែធំ។

ស្តេរ៉ូអ៊ីត (steroid) ដូចជាថ្នាំ Prednisolone ប្រើតាមមាត់រឺថ្នាំ Hydrocortisone ប្រើតាមសរសៃវែនគួរតែប្រើក្នុងករណីមធ្យមនិងធ្ងន់ធ្ងរទោះបីជាវាត្រូវការរយៈពេលរហូតដល់ ៦ម៉ោងទើបមានប្រសិទ្ធិភាពក៏ដោយ។

ការចាក់ថ្នាំ Magnesium Sulphate តាមសរសៃវែនគួរតែបន្ថែមក្នុងករណីធ្ងន់ធ្ងរដែលមិនឆ្លើយតបទៅនឹងថ្នាំខាងលើ។

ការគ្រប់គ្រងរយៈពេលយូរ

អ្នកជំងឺហឹតគួរតែយកតាមខ្លួននូវថ្នាំ beta 2 agonist ហឺត (ដូចជាថ្នាំ Salbutamol ហឺត) ដែលអាចប្រើបានដោយខ្លួនឯងនៅពេលណាដែលរោគសញ្ញាកើតឡើង។

អ្នកជំងឺដែលមានជំងឺហឺតខ្លាំងផងដែរនោះអាចប្រើប្រាស់ថ្នាំហឺតស្តេរ៉ូអ៊ីត (steroid) ដែលអាចប្រើដោយខ្លួនឯងបានជារៀងរាល់ថ្ងៃ។ អ្នកដែលមានស្ថានភាពខ្លាំងជាងនេះអាចនឹងត្រូវការថ្នាំបន្ថែមផ្សេងទៀត។

វាមានសារៈសំខាន់ដែលអ្នកជំងឺហឺតម្នាក់ៗត្រូវកំណត់សារធាតុដែលបណ្ដាលអោយមានអាលែកហ្ស៊ីនិងសារធាតុរំខានដែលបណ្តាលអោយមានជំងឺហឺតធ្ងន់ធ្ងរហើយត្រូវនៅអោយឆ្ងាយពីកត្តាទាំងអស់នេះ។

អ្នកជំងឺអាចត្រូតពិនិត្យនូវមុខងារសួតរបស់ពួកគេជារៀងរាល់ថ្ងៃតាមរយៈឧបករណ៍តូចមួយហៅថា peak flow meter។ នេះគឺជាការតេស្តដែលលឿននិងសាមញ្ញហើយអ្នកជំងឺអាចធ្វើបានជារៀងរាល់ថ្ងៃនៅឯផ្ទះដោយខ្លួនឯង។